អ្នកក្លាហាន០៨នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបើកឆាកប្រយុទ្ធនៅក្រុងសែនមនោរម្យ

ដោយមានការចង្អុលបង្ហាញនិងដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៏ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលពីឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី០៧ខែតុលាឆ្នាំ២០២១វេលាម៉ោង០៦និង៣០នាទី​កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបានចុះបង្រ្កាបករណីហិង្សាបង្ករបួសស្នាម នៅចំណុចក្បែរក្រុមហ៊ុនកៅស៊ូ​ ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីហិង្សាបង្ករបួសស្នាម០១ករណីបង្ករឡេីងដោយក្រុមក្មេងទំនេីងពីរក្រុមផឹកសុីស្រវឹងបង្ករជម្លោះវាយគ្នាទៅវិញទៅមកបណ្តាលអោយរងរបួសទាំងសងខាងក្នុងនោះរួមមាន
-ក្រុមទី១÷
១/.ឈ្មោះខ្វើង.មីន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ។
២/.ឈ្មោះខ្វើង.ខត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ។
៣/.ឈ្មោះរិន.សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ។
៤/.ឈ្មោះឈិន.ហេង ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរកសិករ។
.អ្នកទាំង០៤មានទីលំនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
-ក្រុមទី២អ្នកបង្កររឿង÷
១/.ឈ្មោះប៉ាវ.ផល ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ។
២/.ឈ្មោះធួក.ចំណាន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ។
៣/.ឈ្មោះច្រាញ់.ពិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ។
៤/.ឈ្មោះងាវ.បិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ។
ក្រុមបង្ករឿងទាំង០៤មានទីលំនៅភូមិទ្បៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្រុមនេះជិះម៉ូតូចំនួន០៣គ្រឿងក្នុងនោះទៅបង្កររឿងរួមមាន
១/.ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ គ្មានស្លាកលេខ។
២/.ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ផលិតឆ្នាំ២០១៩ គ្មានផ្លាកលេខ។
៣/.ម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ផលិតឆ្នាំ ២០១៩ គ្មានផ្លាកលេខ។
ម៉ូតូទាំង០៣គ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ។
មូលហេតុ នាំគ្នាផឹកស៊ីស្រវឹងក្រុមបង្ករបានទៅយកដៃអង្អែលក្បាលក្រុមម្ខាងទៀតទេីបបង្កជាជម្លោះវាយតប់គ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួសទាំងសងខាងចំនួន០៤នាក់បញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
ក្រុមក្មេងទំនេីងដែលប្រេីអំពេីហឹង្សាទាំងពីរក្រុមត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុង
សែនមនោរម្យនិងកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសុខដុមឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online