នគរបាលស្រុកសំពៅលូនឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់នាំប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃ​ចំនួន០២នាក់ក្នុថ្ងៃតែមួ​យអនុវត្តតា​មផ្លូវច្បាប់

កាលពីថ្ងៃ​ ព្រហស្បតិ៍​ ១កេីត​ខែ​អស្សុជ​ ឆ្នាំ​ឆ្លូវ​ត្រីស័កព.ស.២៥៦៥​ត្រវនឹងថ្ងៃទី ៧​ ខែតុលា ឆ្នាំ​២០២១ អនុវ​ត្ត​តាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​សាត​ គឹមសាន​ស្នងការ​នៃស្នង ​ការដ្ឋាននគរ​បាលខេត្តបាត់ដំ​បង​ លោកវរ​សេ​នី យ៍ទោ​ ទឹម​ ​វិឆ័យ​ អធិ​ការន​បាលស្រុក​សំ​ពៅលូន​ ដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៨​១​៧​ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និង កម្លាំងវរៈសេនាតូច៥៣៣ ប្រចាំការតាម​បណ្ដោយមាត់អូរព្រំដែ នកម្ពុជាថៃ បង្ក្រាបករណីនាំចេញដោយ​មិនស្របច្បាប់សម្រាប់នាំឆ្លងដែន(ចូលទៅប្រ​ទេ​ស ថៃ) ចំនួន០១ករណីឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងថ្ងៃតែមួយនោះគឺឈ្មោះ ចាម តឹក ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងនិងឈ្មោះ នី វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ៥០ឆ្នាំមានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា​ករណីឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ទាំងពីរនាក់នេះគឺបន្ទាប់ពីពួកគេបានធ្វេីស​កម្មភាពនាំប្រជាពលរដ្ឋលួចឆ្លងដែនដោយ​ខុស​ច្បាប់ចូលទៅក្នុងប្រទេសថៃនាចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៨នាក់កាលពីយប់ថ្ងៃទី៦ខែ​កញ្ញា​ឆ្នាំ​២០២​១។

ឆ្លងតាមរយៈការស្រាវជ្រាវទេីបសមត្ថកិច្ចកំណត់​មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ខាងលេី​ សមត្ថកិច្ចកំណត់បានមុខសញ្ញាជាមេខ្យល់មួយចំនួនផ្សេងទៀត​ ដែលកំពុងគេចខ្លួន​ ហេីយសមត្ថកិច្ចនឹងចាត់​វិធាន​ការ​តាមនីតិវិធីនៅពេលក្រោយ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកសំ​ពៅលូន បានរៀបចំសំណុំរឿងបញ្ជូនមកការិ​យាល័យជំនាញ​ដេីម្បីចាត់ការបន្តតាមនិតិវិធី​ច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online