បុរសម្នាក់ត្រូវសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនពាក់ព័ន្ធករណីលួចស្ថានមានទម្ងន់ទោស

អនុវត្តន៍តាមការណែនាំរបស់ លោកឧត្តមសេនីយ៍ត្រី តេង ចន្ទ័ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង និងកំលាំងប៉ុស្តិ៍ទាំង៩ ដោយមានការចូលរួមពីបងប្អូនប្រជាការពារ កាលពីថ្ងៃទី ០៧ ខែ តុលាឆ្នាំ២០២១ ម្សិលមិញនេះ បានបន្តធ្វើការល្បាត ក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង និងប្រទះឃើញជនសង្ស័យម្នាក់ កំពុងជិះម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1N-6168 នៅចំណុចភូមិតាកុយ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាម៉ូតូមានការពាក់ពន្ធ័នឹងអំពើរលួច កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១កន្លងទៅ នៅចំណុចបុរីសៀងណាំ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ក៏បានធ្វើការឃាត់ និងត្រួតពិនិត្យលើស្លាកលេខ និងលេខតួលេខម៉ាស៊ីន ឃើញថាពិតជាម៉ូតូ ដែលបាត់នៅបុរីសៀងណាំពិត ប្រាកដមែន ។

ជនសង្ស័យដែលជិះម៉ូតូខាងលើនេះមានឈ្មោះ ស៊ន់ ស៉ី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានសារភាពថាខ្លួនពិតជាបាន ធ្វើសកម្មភាព កាច់សោរក លួចយកម៉ូតូខាងលើនេះពិតមែន ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវ បានប្រគល់ជូនទៅ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ដើម្បីបន្តនីតិវិធី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online