បើករថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលអោយមនុស្ស០២នាក់រងរបួស

ខេត្តកោះកុង÷ ថ្ងៃទី ០៧.១០.២០២១ វេលាម៉ោង ០៦និង ៥០នាទី លើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល Km ៦១-៦២ មានករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្ត ក្រឡាប់ដោយខ្លួនឯង នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងបណ្តាលអោយមនុស្ស០២នាក់ រងរបួស។ រថយន្ត ០១គ្រឿងម៉ាក SISAN មួយបាំងកន្លះ ពណ៌ឈាមជ្រូកពាក់ស្លាកលេខ យ2692 ភ-ព2 បើកបរទិសដៅពីរកំពង់ស្ពឺ ទៅអូរសោម ខេត្តពោធិសាត់ មូលហេតុ ដាច់ហ្វ្រាំង។

១.ឈ្មោះ នាម វាសនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ស្រុកប្រមោយ ខេត្តពោធិសាត់(អ្នកបើករថយន្ត )។

២.ឈ្មោះ ចាន់ ផារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកប្រមោយ ខេត្តពោធិសាត់ ។

ជនរងគ្រោះយើងបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ។

– ខូចខាតទ្រព្យសម្បត្តិរដ្ឋដូចជា :

១- រនាំងដែកសុវត្តិភាពចំនួន ០១ផ្ទាំង

២- របាំងថ្មសុវត្តិភាពចំនួន ០១ម៉ែត្រ

៣- អំពូលភ្លើងសូឡាបំភ្លឺផ្លូវចំនួន ០១ដើម ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online