រថយន្តមួយគ្រឿងបេីកបររេចង្កូតបុករ៉ឺម៉ក និងម្ចាស់តូបជួសជុលកង់ម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ
ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្ករឡេីងដោយ រថយន្តបេីកបររេចង្កូតបុករ៉ឺម៉ក និងម្ចាស់តូបជួសជុលនិងប៉ះអ៊ុតកង់ម៉ូតូ បណ្តាលអោយ ស្លាប់០១នាក់(នៅកន្លែងកេីតហេតុ-ភេទប្រុស)។
កេីតហេតុថ្ងៃ សៅរ៍៣កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២,៤៥នាទី ។ លេីកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ៣៦-៣៧ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។
សភាពនៃរឿងហេតុ÷ នៅវេលាថ្ងៃខែឆ្នាំ កេីតហេតុខាងលេី មានរថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 2C-1008 បេីកបរក្នុងទិសពីលិចទៅកេីត(កំពង់ឆ្នាំង-ភ្នំពេញ)ដោយឈ្មោះ(អ៊ូជ កាញ់ )ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ឃាត់ខ្លួន) ។
លុះពេលបេីកបរមកដល់ចំណុចកេីតហេតុខាងលេី បានរេចង្កូតទៅខាងស្តាំដៃ បុកពីក្រោយរ៉ឺម៉ក ដែលកំពង់ចត រិតច្រវ៉ាកម៉ូតូ និងបូមខ្យល់កង់រ៉ឺម៉ក ធ្វេីអោយរ៉ឺម៉កបុកផ្ទុប ជាមួយអ្នកកំពង់រិតច្រវ៉ាក់ម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្តង ។
សពមានឈ្មោះ ស៊ុន សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ អាស័យដ្ឋាន បច្ចុប្បន្នភូមិអំពិលផ្អែម ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល ។
ម៉ូតូសណ្តោងរ៉ឺម៉កម៉ាក HONDA DREAM ធុន C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1N- 9863 ចតនៅលេីចិញ្ចេីមផ្លូវ ទិសដៅពីលិចទៅកេីត ជាកម្មសិទ្ធិរបស់ឈ្មោះ សៀន ហ៉ឺន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិ គ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ (087848742) ។
ក្រោយពេល កេីតហេតកម្លាំងផ្នែកជំនាញបានចុះដល់កន្លែងកេីតហេតុបន្ទាន់ ធ្វេីការសម្រួលចរាចរណ៍គូសដៅកន្លែងកេីតហេតុរួចនាំយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលដេីម្បីបន្តនីតិវិធី ៕