នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនយុវជនម្នាក់បន្ទាប់ពីប្រើអំពើហិ.ង្សាបណ្តាលឱ្យជនរងគ្រោះចំនួន០៣នាក់មានរបួសស្នាមនិងខូចខាតទ្រព្យសម្បត្តិយកមកអនុវត្តតាមច្បាប់
កាលពីថ្ងៃ សុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១៣និង៣០នាទីនៅចំណុចក្រុមទី០២ ស្ថិតនៅក្នុងភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹកនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឆន តេវីត ភេទប្រុសអាយុ …… ឆ្នាំមានទីលំនៅភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងពាក់ព័ន្ធករណីហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតនិងពូថៅ)រួមជាមួយករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(កាប់បំផ្លាញម៉ូតូ )។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោងប្រមាណ ១៤និង៣០ នាទី នៅចំណុចលើក្រុមទី០៦ ស្ថិតនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិ.ង្សាមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយខាងលើ ប្រើប្រាស់កាំបិតនិងពូថៅ ប្រព្រឹត្តិទៅលើជនរងគ្រោះចំនួន ០៣នាក់គឺ៖
១-ឈ្មោះ អឿន សឿ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិ ភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
២-ឈ្មោះ ហ៊ត់ តាំងហីភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ ភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
៣-ឈ្មោះ វ៉ាន់ ភព ភេទប្រុស អាយុ ……ឆ្នាំ មានទីលំនៅភូមិ ភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
បណ្តាលឱ្យអ្នកទាំង ០៣នាក់ទទួលរងរបួស និងខូចខាតម៉ូតូចំនួន 0២គ្រឿង ។
-ម៉ូតូ ម៉ាកសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៨
-ម៉ូតូម៉ាកវេវពណ៌ក្រហមលាយខ្មៅ សេរីឆ្នាំ២០១៧
នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក ហើយ ឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួននិងដកហូតបាន៖
-កាំបិតផ្គាក់ដងឈើចំនួន ០១ដើម និងដាវសាំម៉ូរ៉ៃ ចំនួន ០១ដើម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕