មុខសញ្ញាលួច​យកម៉ូតូ០២នាក់ លួចយកម៉ូតូពីខេត្តប៉ៃលិន​បានហេីយទីបំផុតមកជាប់អន្ទាក់​ នគរបាលស្រុកកំរៀងខេត្តបាត់ដំបង

នៅថ្ងៃ​ចន្ទ​ ៥កេីត​ខែ​អស្សុជ​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.​២៥៦៥​ ត្រូវនឹងថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២១វេលា​ម៉ោង១១ និង ១០នាទីអនុវត្តតាមយោ​បល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ទោ​ វេ​ គឹមចត់​ អធិ​ការនគរបាលស្រុកកំរៀង​ បានដឹកនាំធ្វេីការបង្រ្កា​បករណីលួចកាច់សោយកម៉ូតូចំនួន​០១ក​រ​ណីដោយបានឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ​នៅ​តាមផ្លូវក្រាលកៅស៊ូក្បែរច្រកអន្តរជាតិដូងស្ថិតក្នុងក្រុមទី៨ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ជនសង័្សយទាំងពីរនាក់នោះគឺ៖

១-ឈ្មោះវិមុត សិរី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំ​បង មុខរបរមិនពិតប្រាកដ។

២-ឈ្មោះម៉េង គីមឡុង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសា​លា​ក្រៅ ខេត្តប៉ៃលិន មុខរបរកសិករ។

-ដកហូតបានម៉ូតូចំនួន០១គ្រឿងម៉ាកZOOMER.​Xពណ៌ស គ្មានផ្លាកលេខ មានលេខម៉ាស៊ីន​510​6​606។

សូមជម្រាបជូនថា​ មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺនាវេលាយប់ថ្ងៃទី១០ខែ​ តុលាឆ្នាំ២​០​២១​ វេលាម៉ោងប្រមាណ២រំលងអាធ្រាត្រឈា​ន​ចូលថ្ងៃទី១១ខែ​ តុលា​ឆ្នាំ​២០២១​ជនសង័្សយ​ ទាំងពីរនាក់ខាង​លេី​បានធ្វេីសកម្មភាពលួចលយ​ម៉ូតូ​នេះពីលំនៅដ្ឋានប្រជាពលរដ្ឋស្ថិតនៅផ្សារព្រំ​ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ រួចជិះ​មកកាន់មូលដ្ឋានស្រុកកំរៀង​ខេត្តបាត់ដំ​បង​។

នៅពេលកំពុងជិះក្នុងមូលដ្ឋានស្រុកកំរៀង​ ក៏ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនតែម្តង​ ហេីយ​នៅពេលសាកសួររួចសមត្ថកិច្ចនគរបាលខេត្ត​ប៉ៃលិនបានទំនាក់ទំនងនាំយកទាំងម៉ូតូនិងជនសង័្សយ​ ទៅអនុវត្តតាមច្បាប់នៅទីកន្លែងកេីត​ហេតុនាខេត្តប៉ៃលនវិញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online