រថយន្តធុនធ្ងន់ ០២គ្រឿង ប្រលះគ្នាពេញមួយទំហឹងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់
កំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចគីឡូម៉ែត្រលេខ 82_83 លេីកំណាត់ផ្លូវជាតិលេខ ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តប្រភេទធន់សណ្ដោងរឺម៉ក ដឹកកុងទែនឺរ បុកជាមួយរថយន្តប្រភេទសណ្ដោងរឺម៉ក និងរថយន្ដសុីទែនដឹកប្រេង បុកបន្ដកន្ទុយគ្នា .., កាលពីវេលាម៉ោងជិត ៥ទាបភ្លឺ ថៃ្ងទី១០ ខែតុលា:ឆ្នាំ២០២១ ។
យោងតាមព័ត៌មានបឋម និងការបញ្ជាក់ពី នគរបាលស្រុកភ្នំស្រួច ថាក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្ដបុកបន្ដកន្ទុយគ្នានេះបណ្ដាលឱ្យមានអ្នកស្លាប់ភ្លាមៗ ១នាក់ និងបង្កការកកស្ទះចរាចរណ៍ជាខ្លាំង..។
បច្ចុប្បន្នកងកម្លាំងនគរបាលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានកំពុងធ្វេីការសំរួលចរាចរណ៍និងចំណាត់ការដោះស្រាយយករថយន្ដខាងលេីចេញពីទីតាំងកេីតហេតុ** បញ្ជាក់ថាដោយសារតែ រថយន្ដបង្កគ្រោះថ្នាក់ជាប្រភេទរថយន្ដខ្នាតធំ ពិបាកនិងការយកចេញភ្លាមៗ ដោយត្រូវរករថយន្ដស្ទួចប្រភេទធំ(KATO CRANE 25 Tons) ដេីម្បីស្ទួចអូសយកចេញ៕