ចាប់ខ្លួនជនជាតិចិន៧នាក់ពាក់ព័ន្ឋនិងលេងល្បែងស៉ីសងខុសច្បាប់
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២ និង០០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល ដឹកនាំដោយលោក វរសេនីយ៍ឯក គុណ សុភ័ណ្ឌ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងសម្របសម្រួលនីតិវិធីដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះធ្វេីការបង្ក្រាបករណីលេងល្បែងស៉ីសងខុសច្បាប់ (បៀរម៉ាជាំង) ០១កន្លែងនៅចំណុចរវៀងជ័យ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ជាទីតាំងដែលពួកគេតែងតែប្រមូលផ្តុំគ្នាលេងល្បែងស៉ីសង។
ក្នុងប្រតិបត្តការនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ប្រុស ស្រីចំនួន ០៧នាក់ ស្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាង តុម៉ាស៉ីនចែកបៀរ និងបៀរ(ម៉ាជាំង)មួយចំនួន៕