គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្ត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ហេតុការណ៍រថយន្តបុកជាមួយរថភ្លើង ពេលដែលរថភ្លើងបើកបរឆ្លងកាត់ផ្លូវជាតិលេខ៤ កើតឡើង នៅវេលាម៉ោង០៦ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិតប្រជុំជនផ្សារវាលរេញ ក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវជាតិលេខ៤ ចំណុចផ្លូវរថភ្លើងឆ្លងកាត់ មិនមានអ្នកបិទប៉ារាស់ពេលរថភ្លើងមកដល់ ក៏ត្រូវរថភ្លើង១គ្រឿងទិសដៅខេត្តព្រះសីហនុ-ភ្នំពេញបុករថយន្តនេះ បណ្តាលអោយអ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុរបួសធ្ងន់។
ក្នុងរថយន្តនេះមិនមានអ្នករួមដំណើរនោះទេ ក្រោយកើតហេតុ អ្នកបើកបររថយន្តម្នាក់ដែលរងរបួសធ្ងន់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ រីឯរថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំពោះរថភ្លើងបានបន្តដំណើរទៅមុខទៀត៕