ស្រ្តីពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួនធំ

កំពង់ស្ពឺ​៖​ នៅវេលាម៉ោង២៣នឹង១៥នាទី​ កម្លាំ​ងផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួច ក​ម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្ត នឹងអាជ្ញាធរភូមិឃុំស្រុក បានកិច្ចសហការនិងការដឹកនាំពីកម្លាំងម​ន្ទីរប្រឆាំងគ្រឿង​ញៀន​ (ក៤) ឧត្តមសេនីយ៍ទោ​ ឃិន សារ៉ាត់ នាយរងមន្ទីប្រឆាំងគ្រឿ​ងញៀន និងបានការសម្របស​ម្រួ​លនីតិវិធី​ពី​លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កំលាំង​ចម្រុះ​បានចុះបង្រ្កាបនៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ សំណាង ភេ​ទស្រី អាយុ៤២ឆ្នាំ រស់នៅ​ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

លទ្ធផល​បឋម​រកឃើញម្សៅក្រាមពណ៍ថ្លាសចំនួន​១៦កញ្ចប់ធំ(សង្ស័យថាគ្រឿងញៀន នឹងឧបករណ៍​សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ក្នុងនោះ​ផង​ដែរ​ សមត្ថកិច្ច​បានធ្វេី​ការដកហូត​រថយន្ត​ FORD មួ​យគ្រឿង​(មធ្យោបាយ​ជួញដូរ​)​ និងមុខ​សញ្ញាស​ង្ស័យចំនួន២នាក់​ ដេីម្បី​យកមកសាកសួរ​ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ពីនាក់​មានឈ្មោះ​÷

១.ឈ្មោះ​ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

២.ឈ្មោះ​ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹ ស្រុកភ្នំស្រួច ។

ដកហូតយករថយន្ត០១គ្រឿង ម៉ាកFORD EV​E​REST សេរីឆ្នាំ២០២១ ពណ៍ស​ មានស្លាក​លេខភ្នំពេញ​ 2BP-6979 នឹងបានបិតខ្ទប់ផ្ទះ​ ខាងលើ​បណ្ដោះអាសន្ន​ ។

​ បច្ចុប្បន្នជនសង្ស័យទាំងពីនាក់ខាងលើ​ ព្រមទាំ​ងវត្ថុតាងបានដកហូត​ ​បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿង​ញៀន​ នៅរាជធានី​ភ្នំពេញ​ដេីម្បី​ចំណាត់កា​រ​នីតិវិធី​បន្ដ​៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online