មនុស្សចំនួន១២នាក់ត្រូវបានឃាត់ខ្លួនអនុវត្តតាមច្បាប់ក្នុងករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
កាលពីថ្ងៃ អង្គារ៦កេីតខែអស្សុជឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទីនៅចំណុចរ៉ាជង្រុក ក្នុង ក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួន ជនសង្ស័យបានចំនួន១២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ផល្លា វិសេន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ ផល្លា សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ នាង សាត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
៤-ឈ្មោះ លឿន ចន្ថា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៥-ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៦-ឈ្មោះ ជា គឹមហួត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
៧-ឈ្មោះ ប្រាជ្ញ វុទ្ទ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៨-ឈ្មោះ ផល្លា ចំរើន ភេទប្រុស អា យុ២៧ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
៩-ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១០-ឈ្មោះ មន ផានិត ភេទប្រុស អា យុ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
១១-ឈ្មោះ ខន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
១២-ឈ្មោះ សៀន ពៅ ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៣០ថង់ ទម្ងន់ ២០,៧៧ក្រាម (ទាំងសម្បក)
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង (ចាស់) និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់៕