រថយន្តស៊េរីទំនើបម៉ាក Rolls Royceបុកក្បាលព្រួញពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី

សមត្ថកិច្ចបានអោយដឹងថារថយន្តស៊េរីទំនើបម៉ាកRolls Royce មួយគ្រឿងសង្ស័យម្ចាស់បើកលឿនបានជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ រួមនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ចំណែករថយន្តខូចខាតមួយកំណាត់មុខ តែមិនបង្កឲ្យមានអ្នករងរបួសទេ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុន ប៊ូយ៉ុងបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកRolls Royce ពណ៌សមួយគ្រឿងពាក់ស្លាកលេខកម្ពុជា-MR-IDOLធ្វើដំណើរទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបន្តិច សង្ស័យម្ចាស់បើកលឿនបួងចង្កូតមិនទាន់ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ មួយកង់ រួមនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមដាក់រាបដល់ដី ហើយរថយន្តផ្ទប់ជាប់ជាមួយទ្រូវផ្លូវខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ រហូតមកទល់ពេលនេះសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណម្ចាស់រថយន្តនេះនៅឡើយទេ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online