នគរបាលស្រុកកំរៀង ឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ខេត្តបាត់ដំបង÷ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ ងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ
កាលពីថ្ងៃ ពុធ ៧កេីតខែអស្សុជឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទីនៅចំណុចក្រុម០៩ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ បាលស្រុកកំរៀង បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទ ល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់គឺ៖
១-ឈ្មោះ សល់ ភារ៉ាន់ ភេទប្រុស ២១ឆ្នាំ មានទីលំនៅភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះ សល់ ចិន ភេទប្រុស អាយុ២៤ឆ្មាំ រស់នៅភូមិស្រះទឹកថ្មីឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ វត្ថុចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន០១ថង់និងច្រកក្នុងកំណាត់បំពង់ទុយោជ័រចំនួ ន០៤កំណាត់ បំពង់ទុយោសង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) មិនទាន់ថ្លឹងទម្ងន់។
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំ នួន០៣ថង់សង្ស័យមានសាធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICEមិនទាន់ថ្លឹងទម្ងន់។
-ជញ្ចឹងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១
-ទូរស័ព្ទដៃចំនួន០២គ្រឿង(ចាស់)។
-ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀននិងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកបានរៀបចំបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕