មនុស្ស ៤នាក់ រងរបួសធ្ងន់ស្រាលក្នុងករណីរថយន្តបុកឃឿនពុះចែកទ្រូងផ្លូវលើផ្លូវជាតិលេខ៤

នៅថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៣០នាទី មានករណីរថយន្តបុកឃឿនពុះចែកទ្រូងផ្លូវលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតនៅភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលក្រុងច្បារមន បានឲ្យដឹងថា រថយន្តម៉ាកហៃឡែនដ័រ ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ2AK 4830 បើកពីទិសខាងកើតទៅទិសខាងលិច លុះបើកមកដល់ចំណុចខាងលើបានបើកបុកឃឿនពុះចែកទ្រូងផ្លូវ ។

អ្នកបើកបរឈ្មោះ សុខ ប៊ិក ភេទប្រុស ៤២ឆ្នាំរស់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល និងអ្នករួមដំណើរជាមួយចំនួន ០៣នាក់ទៀត ជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីនេះបណ្តាលអោយគ្រោះថ្នាក់ និងខូចខាតសម្ភារៈដូចខាងក្រោម ៖

-រថយន្តខូចខាតធ្ងន់ចំនួន ០១គ្រឿង

-ខូចខាតឃឿនពុះចែកទ្រូងផ្លូវចំនួន ០៣ម៉ែត្រ

-ខូចខាតស្លាកសញ្ញាចរាចរណ៍ចំនួន ០១

-ខូចខាតប៉ាណូក្រុមហ៊ុនស្មាតចំនួន ០១ផ្ទាំង

-មនុស្សរងរបួសចំនួន ០៤នាក់

-របួសធ្ងន់ចំនួន ០១នាក់ស្រី និងរបួសស្រាលចំនួន ០៣នាក់ប្រុស ។

បច្ចុប្បន្ន ចំពោះវត្ថុតាងរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅស្នាក់ការសណ្តាប់ធ្នាប់ចរចរក្រុង ដើម្បីដោះស្រាយតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online