យុវជនម្នាក់ត្រូវបានឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់ក្នុងករណីរួមភេទជា​មួយអនីតិជននៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ៩កើតខែអស្សុជឆ្នាំឆ្លូវត្រីស័កព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី១​៥​ខែ​តុលា២០២១វេលាម៉ោង ១៣និង​២០នាទី នៅឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់​ដំបង​ មានករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំមួយកើតឡើងដែលករណីនេះ បង្កដោយជនសង័្សយឈ្មោះ រ​.ស.ធ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាង លើ រីឯជនរងគ្រោះជាអនីតិជនឈ្មោះ រ.ដ ភេទ ស្រី អាយុ……ឆ្នាំរស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។

សមត្ថកិច្ចនគរបាលស្រុកថ្មគោល បានសម្រេចធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរបស់អាណាព្យាបាលរបស់ជនរងគ្រោះ និងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

នៅពេលនេះជនសង័្សយខាងលើត្រូវបានសមត្ថកិច្ចនគរបាលស្រុកធ្វើការ សាកសួរនិងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online