រថយន្តធុនធ្ងន់ ប្រលះម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង២០នាទី នៅលើផ្លូវលេខ៥៣ ក្រាលកៅស៊ូ ចន្លោះគីឡូម៉ែត្រ លេខ៥៥.៥៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក HYUNDAI ស្លាកលេខ កំពង់ស្ពឺ3A.8844 និង ម៉ូតូម៉ាកSCOPY ស្លាកលេខ1DE.6503 បើកបរក្នុងដំណើរស្របទិសគ្នា លុះបើកមកដល់ចំណុចខាងលើរថយន្ត ក៏បានរ៉េចង្កូកបុកម៉ូតូពីក្រោយ បណ្តាលអោយអ្នកបើកបរ ម៉ូតូ របួសធ្ងន់ម្នាក់ ស្លាប់១នាក់។

១.អ្នកបើកបរម៉ូតូ ឈ្មោះ ម៉ៅ សូយ ភេទស្រី អាយុ៣០ឆ្នាំ របួសធ្ងន់។

២.ឈ្មោះ ផល វណ្ណលៀង ភេទប្រុស អាយុ៧ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុត្រូវជាកូនរបស់ឈ្មោះ ម៉ៅ សូយ។

៣.អ្នកបើកបររថយន្តឈ្មោះ ឃឿន ឃុយ ភេទប្រុស អាយុ២៤ឆ្នាំ បានឃាត់ខ្លួននៅកន្លែងកើតហេតុ។

ក្រោយពីកម្លាំងជំនាញធ្វើការវាស់វែងរួចអ្នកបើកបររថយន្តត្រូវបានកសាងសំណុំរឿងបញ្ចូលទៅការិយាល័យជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនិតិវិធី។ ចំពោះម៉ូតូនិង រថយន្តយកមករក្សានៅអធិការដ្ឋាននគរបាលស្រុកទឹកផុស៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online