បង្រ្កាបមុខសញ្ញានាំពលករចេញដោយមិនស្របច្បាប់ដើម្បីឆ្លងដែនចូលក្នុងទឹកដីថៃ

យោងតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងការណែនាំបន្ថែមរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនព្រំដែន។

ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទី លោកវ.ឯ ម៉ង់ ស៊ី មេបញ្ជាការវរ:៨១៩ និងលោកវ.ត្រី លី ឡង់ដែន មេបញ្ជាការរង ដឹកនាំកម្លាំងចំនួន9ន. រួមជាមួយកម្លាំងយោធា សហការជាមួយ ទាហានឈុតខ្មៅថៃកងរយលេខ523 ធ្វើការទប់ស្កាត់ពលករលួចឆ្លងដែនដោយមិនស្របច្បាប់ ចូលក្នុងទឹកដីថៃ នៅចំណុច ចន្លោះបង្គោលសីមាលេខ53និង54 ភូមិសាស្រ្តភូមិអូរក្រូច ឃុំបឹងរាង ស្រុកកំរៀង ឃាត់ខ្លួនពលករចំនួន57ន.ស្រី23ន.ក្មេង5ន.ក្មេងស្រី2ន. ក្រោយពីសួរនាំបានកំណត់មុខសញ្ញាសង្ស័យមេខ្យល់ ចំនួន1ន.ក្នុងចំណោមពលករចំនួន57ន. មានឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ39ឆ្នាំ រស់នៅ ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

បានធ្វើកំណត់ហេតុប្រគល់ទៅអោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងអនុវត្តតាមនីតិវិធីច្បាប់បន្ត។ នៅចំណុចផ្ទះសំណាក់ឈូកពេជ្រ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង

នៅចំណុចផ្ទះសំណាក់ណាចា៎៎ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ឃាត់ខ្លួនពលករប្រុសស្រីសរុបចំនួន130ន ស្រី52ន ក្មេង13ន ក្មេងស្រី9ន បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង កំពង់អនុវត្តទៅតាមនីតិវិធីច្បាប់បន្ត៕

 

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online