ករណីគ្រោះថ្នាក់​ចរាចរណ៍​បង្កឡេីង​រវាងរថយន្ដ​និងរថយ​ន្ដ​ បណ្ដាលឱ្យ​របួសធ្ងន់​ស្រាល​ ៤នាក់​

កំពង់ស្ពឺ​៖​ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជា​តិលេខ៤​ ចន្លោះគីឡូម៉ែត្រលេខ​ ៩៩-១០០​ ត្រង់ចំ​ណុចភូមិទី៦ ឃុំយាយម៉ៅ​ពេជ្រ​និល​ (អតីត​ឃុំត្រែ​ងត្រយឹង)​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្តមួយគ្រឿងម៉ាកDAEWOO ពណ៍ទឹកប្រាក់ខៀវលាយ​ស ស្លាកលេខភ្នំពេញ3E-6189 សណ្តោងសឺមីរុឺម៉ក​ ស្លាកលេខ ភ្នំពេញ4A-9019 បើកបរពីទិស​ដៅពីរលិចទៅកើត មកដល់ចំណុចកើតហេតុខាង​លើបានជ្រុលទៅបុកផ្នែកខាងក្រោយរថយន្តមួយគ្រឿង ម៉ាក​ HYUNDAI ពណ៍ស​ ស្លាកលេខភ្នំពេ​ញ3A-9312 បេីកបរដោយឈ្មោះ​ សែត ចំរើន អាយុ៣៧ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងអ្នករួមដំណើរឈ្មោះ អឿន សាន អាយុ២៨ឆ្នាំ នៅភូមិត្រពាំងឆ្កួន ឃុំព្រៃក្រ​សាំ​ង ស្រុកឧដ្តុង​ ខេត្ត​កំពង់ស្ពឺ​ ។

ហេតុការណ៍​បង្កគ្រោះ​ថ្នាក់​ខាងលើ​ តាមការសន្និ​ដ្ឋាន​​ជំហ៊ាន​បឋម​ សមត្ថកិច្ច​ចុះដល់​ទីតាំង​កេីតហេតុ​អាចបណ្ដាលមកពី​ការបេីកវ៉ាជែង​ និងបាត់ម្ចាស់​កា​រ​ បន្ថែម​និងការងងុយគេង​ ធ្វេី​ឱ្យ​អ្នកបញ្ជារថយន្ដមិនអាចគ្រប់គ្រងស្ថានការណ៍បាន​ ។

គ្រោះថ្នាក់ចរាចរ​ណ៍​បានបង្កអោយមានការខូចខាត​តូបអ្នកលក់ដូរនៅចិញ្ចេីមផ្លូវ​ រងរបួស​មនុស្ស​ ចំនួន​០៤នាក់​:​ ធ្ងន់​-ស្រាល​ និងស​ម្ភារៈ​មួយចំនួន​ទៀត​ (ខូចខាតរថយន្ដ​ស្ទេី៧០%)។

បច្ចុប្បន្ន​អ្នករបួសខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅ​សង្រ្គោះ​ព្យាបាល​នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ រីឯ​អ្នកបើកបររថយន្ដ​បង្កបានគេចខ្លួនមុនពេលសមត្ថកិចចចុះទៅដល់កន្លែងកេីតហេតុ​ វត្ថុតាង​មធ្យោបាយ​រថយន្ត​ សមត្ថកិច្ច​កំពុង​ចំណាត់ការ​រកមធ្យោបាយស្ទួចយកចេញនិងបញ្ជូនទៅ​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដេីម្បី​កសាងសំណុំរឿង​បញ្ជូន​ទៅជំនាញចាត់ការ​ តាមនីតិវិធី​៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online