ឃ្លាំងស័ង្កសីមួយកន្លែងនៅសង្កាត់ដង្កោ រងការខូចខាតយ៉ាងដំណំ ករណីអគ្គីភ័យឆាបឆេះ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០១និង៣០ នាទីរំលងអាធ្រាត្រ ថ្ងៃសៅរ៏ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចឃ្លាំងស័ង្កសីតាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ខូចខាតសម្ភារៈ ឆេះរថយន្តម៉ាកតូយ៉ូតា១២កៅអី ០១ គ្រឿង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ប្រេីប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យ: ចំនួន ០២ គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ រថយន្តស្មេីរនឹង ១២ម៉ែត្រគូប ។
ពន្លត់ចបនៅវេលាម៉ោង ០១និង៥០ រំលងអាធ្រាត្រនាថ្ងៃខែឆ្នាំដដែល ៕