ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញ បានឃាត់ខ្លួនជនសង្សយ័ម្នាក់ដែលលួចម៉ូតូប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចផែរូយ៉ាល់ ក្រុងព្រះសីហនុ ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកព្រៃនប់ ឃាត់ខ្លួនបាននៅចំណុច ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ពេលដែលជនសង្ស័យ ជិះម៉ូតូដែលលួចបានបម្រុងគេចខ្លួន ។ ជនសង្ស័យមានឈ្មោះ ចែត វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

សម្ភារៈវត្ថុតាងដកហូតបានរួមមាន ម៉ូតូ ០១គ្រឿង ម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1S-5056 (ផលនៃអំពើលួច) ។

បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online