នគរបាលស្រុកថ្មគោលបង្រ្កាបករណីលួចយកម៉ូតូមួយករណីឃាត់ខខ្លួនជនសង័្សយម្នាក់អនុវត្តតាមច្បាប់
កាលពីថ្ងៃ អាទិត្យ ១១កេីតខែអស្សុជឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ខែ តុលា ២០២១ វេលាម៉ោង៨និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំធ្វេីការឃាត់ខ្លួនជនសង្ស័យឈ្មោះ កយ ចាន់ ភេទប្រុសអាយុ២៤ ឆ្នាំរស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរស្រាវជ្រាវ ទាក់ទងនឹងករណីលួចយកម៉ូតូកាលពីថ្ងៃទី១៥ ខែ តុលាឆ្នាំ២០២១។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ខែតុលាឆ្នាំ ២០២១ វេលាម៉ោង០៧និង០០នាទី នៅចំណុចវាលស្រែលើសំណង់ស្ទាក់ទឹកស្ថិតក្នុងក្រុមទី៥៨ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង ជនសង័្សយបានធ្វេីសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាវេវពណ៌ក្រហមស៊េរីឆ្នាំ២០០១ គ្មានស្លាកលេខដែលជារបស់ជនរងគ្រោះឈ្មោះសុង ស៊ីណា ភេទប្រុស អាយុ៤៨ឆ្នាំរស់នៅភូមិបឹងព្រីងឃុំបឹងព្រីងស្រុកថ្មគោលខេត្តបាត់ដំបង។
ក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
នៅពេលធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះដូចមានភិនភាគខាងលើពិតប្រាកដមែនហើយក្រោយពេលលួបានខ្លួនបានយកទៅលក់នៅកន្លែងជួសជុលម៉ូតូមួយកន្លែងនៅម្តុំអូរស្ងួតក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានប្រាក់ចំនួន៣០ម៉ឺនរៀល (សាមសិបម៉ឺនរៀល)។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកធ្វេីការទំនាក់ទំនងជាមួយសមត្ថកិច្ចនគរបាលស្រុកមង្គលបូរី ដកហូតយមម៉ូតូនោះមកប្រគល់ជូនម្ចាស់វិញរីឯជនសង័្សយសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕