ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានសម្របសម្រួលអោយមានការដោះលែងពលរដ្ឋខ្មែរ១០៤នាក់ ដែលមេខ្យល់នាំមកប្រទេសថៃដោយខុសច្បាប់

នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ សម្របសម្រួលដោះលែងពលរដ្ឋខ្មែរចំនួន១០៤នាក់ (ប្រុស៦៥នាក់) ដែលត្រូវបានមេខ្យល់នាំចូលមកប្រទេសថៃដោយខុសច្បាប់តាមច្រករបៀង ហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន។

ក្រុមការងារស្ថានអគ្គកុងស៊ុលបានធ្វើការអប់រំអំពីហានិភ័យនៃការឆ្លងដែនខុសច្បាប់ និងហានិភ័យនៃការរីករាលដាលជម្ងឺកូវីដ១៩ និងបានសហការជាមួយអាជ្ញាធរថៃ និងអាជ្ញាធរកម្ពុជាបញ្ជូនពួកគាត់ទាំង១០៤នាក់ត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងៃដដែល៕

ប្រភព៖ ក្រសួងការបរទេសកម្ពុជា

 

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online