ទិន្នន័យរបស់អ្នកប្រើប្រាស់ទូរសព្ទវៃឆ្លាតមួយចំនួនអាចត្រូវបានទាញយកតាមរយៈកម្មវិធី ‘stalkerware’

ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ខ្លះអាចត្រូវបានទាញយក តាមរយៈការលួចបញ្ចូលកម្មវិធីសម្រាប់តាមដាន ឬជនខិលខូចអាចលួចចូលទៅក្នុងទូរសព្ទអ្នកប្រើប្រាស់តាមរយៈភាពចន្លោះប្រហោងមួយចំនួនដែលមាននៅក្នុងកម្មវិធីទាំងនោះ។ ទិន្នន័យដែលពួកគេអាចលួចទាញយកនោះមានដូចជា បញ្ជីលេខទូរសព្ទក្នុងការហៅចេញ សារ រូបភាព ទិន្នន័យក្នុងការប្រើប្រាស់គេហទំព័រ និងទីតាំងរបស់អ្នកប្រើប្រាស់ជាដើម។

បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញឱ្យឃើញថា កម្មវិធីភាគច្រើនដែលបានបង្កើតឡើងសម្រាប់តាមដានកុមារ អាចចាត់ទុកថាជាកម្មវិធី ‘stalkerware’ ដោយសារតែកម្មវិធីទាំងនេះអាចតាមដានអ្នកប្រើប្រាស់ដោយពុំដឹងខ្លួន។ កម្មវិធីនេះអាចឱ្យអ្នកគ្រប់គ្រងដឹងអំពីទីតាំងអ្នកប្រើប្រាស់ និងអាចតាមដានការទំនាក់ទំនងផ្សេងៗនៅក្នុងទូរសព្ទ។

ក្រុមអ្នកស្រាវជ្រាវមានការព្រួយបារម្ភជាមួយនឹងកម្មវិធីតាមដាន ដោយសារតែក្រុមហ៊ុនបង្កើតកម្មវិធីទាំងនេះ ភាគច្រើនមិនមានការប្រុងប្រយ័ត្នក្នុងការការពារទិន្នន័យរបស់អ្នកប្រើប្រាស់។ ជាឧទាហរណ៍ កាលពីឆ្នាំ ២០១៨ កម្មវិធី Family Orbit បានធ្វើឱ្យបែកធ្លាយរូបភាពរបស់កុមារចំនួនប្រមាណ ២៨១ Gigabytes ដោយសារតែការធ្វេសប្រហែសក្នុងការគ្រប់គ្រងប្រព័ន្ធផ្ទុកទិន្នន័យ (cloud storage servers)។

ដូច្នេះដើម្បីចៀសវាងពីការបញ្ចូលកម្មវិធីតាមដានណាមួយទៅក្នុងទូរសព្ទ លោកអ្នកគួរតែកុំឱ្យជនណាម្នាក់ប្រើទូរសព្ទ និងប្រើលេខសម្ងាត់ ឬប្រព័ន្ធសុវត្ថិភាពមុននឹងអាចចូលទៅប្រើទូរសព្ទបាន។ ប្រសិនបើលោកអ្នកមានការសង្ស័យថា ទូរសព្ទរបស់លោកអ្នកកំពុងត្រូវបានតាមដាននោះ លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរការកំណត់ទូរសព្ទទៅលំនាំដើមរបស់រោងចក្រ (factory reset) ព្រោះកម្មវិធីទាំងអស់នេះនឹងមិនបង្ហាញនៅលើស្គ្រីនទូរសព្ទនោះទេដើម្បីចៀសវាងពីការរកឃើញ៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online