រថយន្ត០១គ្រឿងម៉ាក Mercedes រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ

ខេត្ត​កណ្ដាល​៖ ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤:០០ នាទី​ មានករណីអគ្គីភ័យឆាបឆេះរថយន្ត០១គ្រឿងនៅកន្លែងយានដ្ឋាន​ ង៉ោ ហេង ដែល​ស្ថិតក្នុងភូមិព្រែកតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សម្ភារៈខូចខាតរួមមាន:​ ឆេះរថយន្ត០១គ្រឿងម៉ាក Mercedes ពណ៌ទឹកមាស ដែលមានស្លាកលេខកណ្តាល​ 2B.0632​ ។

សមត្ថកិច្ចបានចេញរថយន្ត​អន្តរាគមន៍​របស់​ការិយាល័យពន្លត់អគ្គីភ័យចំនួន​ ០២​គ្រឿង​ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យ កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់ចរាចរណ៍ កម្លាំងនគរបាលប៉ុស្តិ៍តាក្តុល អាជ្ញាធរមូលដ្ឋាន ជុំវិញនោះបានសហការគ្នា ក្នុងការជួយពន្លត់ដោយបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន០៨បំពង់ ករណីអគ្គិភ័យខាងលើបានរលត់ ១០០% និងបានគ្រប់គ្រងបានមិនបណ្ដាលឱ្យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋឡើយនិងរលត់ជាស្ថាពរនៅម៉ោង​ ១៤:​៣០​ នាទី​។ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ (ទុស្សេខ្សែ ភ្លើង)​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online