ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបលុយ)

រាជធានីភ្នំពេញ÷ ថ្ងៃទី២១.១០.២០២១ ម៉ោង១៨ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបលុយ) នៅចំណុចតាមផ្លូវ១៩៨០កែងផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ គេចខ្លួន០១នាក់(ឈ្មោះផល) មធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1TB-9255 ។ ជនសង្ស័យម្នាក់ឈ្មោះ កុសល់ ចំរើន (ធី) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុល រថយន្ត ស្នាក់នៅក្នុងយានដ្ឋានជួសជុលរថយន្តតុលា ផ្លូវk5 សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក (មានសារធាតុញៀន) បានជិះម៉ូតូ០១គ្រឿង ម៉ាកនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1TB-9255 ជាមួយបក្ខពួកឈ្មោះផល (គេចខ្លួន) ធ្វើសកម្មភាពឆក់យកកាបូបលុយ ពីជនរងគ្រោះឈ្មោះ សុន មិនា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សម្ភារៈបាត់បង់គ្មាន។

សម្ភារន្សល់ទុក៖ ម៉ូម៉ូតូ០១គ្រឿង ម៉ាកនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ1TB-9255 របស់ជនសង្ស័យ , កាបូបលុយ០១ មានប្រាក់ ចំនួន ៣០០.០០០រៀលប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online