កម្លាំងចម្រុះខណ្ឌទួលគោក ឃាត់ខ្លួនមនុស្សប្រុសស្រី៦៧នាក់ នៅភោជនីយដ្ឋានDM ដែលល្មើសវិធានការរដ្ឋបានរាជធានី

កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌទួកគោក បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ នាវេលាម៉ោង៩ យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានធ្វេីការឆ្មក់បង្ក្រាបទីតាំងភោនីយដ្ឋានមួយកន្លែងដែលមានយីហោ DM ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក ដែលលួចបើក ការ៉ាអូខេ រាំលេងកម្សាន្ត ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៦៧នាក់ ។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានការស៊ើបអង្កេតដឹងថា ទីតាំងភោនីយដ្ឋាន យីហោDM លួចបើកបង្កឲ្យមានមនុស្សប្រមូលផ្តុំច្រើន និងមានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការហ៊ុំ ព័ទ្ធ ខណះពេលដែលម្ចាស់រថយន្ត កំពុងតែអង្គុយផឹកស៊ីច្រៀងសប្បាយនៅខាងក្នុងភោនីយដ្ឋាននេះល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ។

ក្នុងនោះមនុស្សប្រុសស្រីចំនួន៦៧នាក់ត្រូវបានកម្លាំងគណះបញ្ជាការឯកភាព ឃាត់ខ្លួន រួចទំនាក់ទំនងក្រុមគ្រូពេទ្យចុះទៅយកសំណាកនៅក្នុងភោជនីដ្ឋាននេះតែម្តង ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតចំពោះតែ ភោជនីយដ្ឋាន អាហារដ្ឋាន ដែលធានាបាននូវវិធានសុវត្តិភាពផ្នែកសុខាភិបាលជាពិសេស ការរក្សាបាននូវគម្លាតសុវត្តិបុគ្គលនិងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអោយភ្ញៀវចូលទទួលទានបានក្នុងបរិវេណទីតាំង ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជនក្នុងបរិវេណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំងដើម្បីរក្សារអោយបានជាដាច់ខាតនូបគម្លាតសុវត្តិភាព ។

គឺដើម្បីធានាអោយមានខ្យល់ចេញចូលគ្រប់គ្រាន់ដោយត្រូវចៀសវាងប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើនដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ១៩។

សូមបញ្ជាក់ថា ភោជនីយដ្ឋាន ដែលត្រូវអនុញ្ញាតក្នុងចំណុច ខាងលើដាច់ខាតមិនត្រូវលក់គ្រឿងស្រវឹងឬអនុញ្ញាតឱ្យអតិថិជនសេពគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិវេណអាជីវកម្មរបស់ខ្លួនឡើយ។

ប៉ុន្តែភោជនីយ៍ដ្ឋានខាងលើ បានទទួលភ្ញៀវផឹកស៊ី យ៉ាងសប្បាយ ល្មើសនិងវិធានការសុខាភិបាល និង សេចក្តីណែនាំ របស់ រដ្ឋបាលរាជធានីភ្នំពេញទៅវិញ អាចបង្កឱ្យ មានហានិភ័យ និងការរីករាលដាលនូវជំងឺកូវីដ១៩ ។

ក្រោយពីបញ្ចប់ប្រតិបត្តិរួចរាល់ មនុស្សប្រុសស្រីខាងលេីត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online