ឃាត់ខ្លួនបុរសម្នាក់ បើកត្រាក់ទ័រដេញបុកកងកម្លាំងពេលចុះអនុវត្តច្បាប់

កំពង់ស្ពឺ៖ រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ នី កុយ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។
ក្រោយឃាត់ខ្លួន កម្លាំងបានដកហូតត្រាក់ទ័រចំនួន ០១គ្រឿង ម៉ាក KUBOTA ពណ៌ ក្រហមពាក់ព័ន្ធករណីបើកត្រាក់ទ័រ ដេញបុកសមត្ថកិច្ច ដែលកំពុងចុះបំពេញភារកិច្ច ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online