សមត្ថកិច្ចរាជធានីភ្នំពេញ ចុះប្រតិបត្តិកា​របង្រ្កាប​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (តាមបញ្ញើឥវ៉ាន់)

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន (តាមបញ្ញើឥវ៉ាន់) ភ្លាមកម្លាំងការិយាល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកនាយរងការិយាល័យ, លោកនាយផ្នែក និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះទៅត្រួតពិនិត្យដល់ក្រុមហ៊ុនដឹកអ្នកដំណើរ GTF នៅចំណុចផ្លូវលេខ១៤២ កែងផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជាលទ្ធផលកម្លាំងបានត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងរួមមាន៖

១-ក្រាមពណ៍ផ្កាឈូកសង្ស័យជាសារធាតុញៀន ចំនួន ០២កញ្ចប់

២-សំបកថង់សំរាប់ច្រកគ្រឿងញៀន មួយចំនួន

៣-កាបូបស្ពាយ ពណ៍ទឹកប៊ិច សំរាប់ទុកគ្រឿងញៀន ចំនួនមួយ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់វត្ថុតាងខាងលើទៅឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online