ផ្ទះប្រជាពលរដ្ឋម្នាក់នៅស្រុកជីក្រែង រងការខូចខាតទាំងស្រុងក្នុងករណីគ្រោះអគ្គីភ័យ
ខេត្តសៀមរាប៖ ថ្ងៃសៅរ៍ ២ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៨:១៧នាទី មានករណីអគ្គិភ័យឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋឈ្មោះ ប៊ន ហិង ភេទប្រុស អាយុ៥២ឆ្នាំរស់នៅ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។ កន្លែងកេីតហេតុចុះពីផ្លូវជាតិលេខ០៦ចម្ងាយពីអធិការដ្ឋាននគរបាល ៤១ គីឡូម៉ែត្រ ចូលតាមផ្លូវលេខ២៦៦ ទៅទិសខាងជើង ។
បណ្តាលឲ្យរងការខូចខាត: (១០០%) ផ្ទះ០១ខ្នង ទំហំ ០៧x១២ មែត្រ ថ្មក្រោមឈើលើ កម្ពស់ ៩.៣០មែត្រ ប្រក់ក្បឿងជញ្ជាំងក្តារខូចខាត ។
- ប្រាក់ខ្មែរចំនួន ២.០០០.០០០ រៀល
- កងដៃផ្លាកទីនចំនួន ០២ តម្លៃ ១.០០០.០០០រៀល
- ទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន ០១គ្រឿង
- ម៉ូតូចំនួន ០២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ និងម៉ាកកូនទា
- កង់ចំនួន ០១គ្រឿង
- គ្រែឈើប្រអប់ចំនួន ០៤ និងសំភារៈដែលនៅក្នុងផ្ទះមួយ ។
ការឆាបឆេះនេះមិនបណ្ដាលអោយឆ្លងទៅផ្ទះប្រជាពលរដ្ឋដែលរស់នៅជាប់គ្នាទៀតទេ ដោយកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ ប្រជាពលរដ្ឋ និងក្រុមពន្លត់ អគ្គីភ័យគ្រប់គ្រងទាន់ពេលវេលា ។ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជីក្រែងចេញអន្តរាគមន៍ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ដ មូលហេតុបណ្តាលមកពីទុស្សេខ្សែរភ្លើង ៕