ប្រជាពលរដ្ឋ ៥២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ សហការទប់ស្កាត់​បានខណៈពេលពួកមេខ្យល់បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលរដ្ឋ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ នៅពីយប់ថ្ងៃ​សៅរ៍​ ២រោច ​ខែ​អស្សុជ​ ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃ​ទី​២៣ ​ខែ​តុលា​ ឆ្នាំ​២០​២១ វេលាម៉ោង ២៣​និង​០០នាទី លោកវរសេនីយ៍ឯក​ ម៉ង់​ ស៊ី​ មេបញ្ជាការវរសេនាតូចនគរបាលការពារ​ព្រំដែនគោក​លេខ​៨១៩​ បានដឹកនាំកម្លាំងក្នុងអង្គភាពសហការជា​មួយ​កម្លាំងកងពលតូចថ្មើជើងលេខ៥៣ កម្លាំងសឹករងស្រុក និងប្រធានស្នាក់ការច្រកទ្វារតំបន់អូរអន្លក់ បានធ្វើការទប់ស្កាត់ពលរដ្ឋបម្រុង​លួចលបឆ្លងដែនដោយមិនស្របច្បាប់​ចូលទៅក្នុងទឹកដីថៃ ០១ករណី នៅ​ចំណុចចំការរំដេង ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ដោយបានឃាត់ខ្លួនពលរដ្ឋបាន ចំនួន៥២នាក់, ស្រីចំនួន​២៦​នាក់​ ក្នុងនោះមានក្មេងៗចំនួន០៨នាក់ផងដែរ។

រហូតដល់ព្រឹកថ្ងៃអាទិត្យ​ ទី២៤​ ខែ​តុលា​ ឆ្នាំ​២០​២១​ ក្រោ​យពីការសាកសួរស្រាវជ្រាវរួចសមត្ថកិច្ចនគរបាលនិងអង្គភា​ព​ពាក់ព័ន្ធបានធ្វេីកិច្ចសន្យា​ អប់រំណែ​នាំឱ្យពួកគាត់ដែលជាជនរងគ្រោះ​ត្រូវចាញ់បោកមេខ្យល់​ បានវិលត្រឡប់ទៅមូលដ្ឋានវិញ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online