សមត្ថកិច្ចខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ និងដកហូតគ្រឿងញៀន ២៣០គីឡូក្រាម

លោកឧត្តមសេនីយ៍ទោ គង់ មនោ ដឹកនាំកម្លាំងជំនាញបង្រ្កាបករណីជួញជូរ និងរក្សាទុកគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ (ថៃ ០២នាក់) ដកហូតគ្រឿងញៀន ២៣០គីឡូក្រាម

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បង្រ្កាបបានករណីជួញជូរ និងរក្សាទុកគ្រឿងញៀន ០១ករណី។

នៅក្នុងចំណុចភូមិ ចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ឃាត់ខ្លួនមុខសញ្ញសង្ស័យបានចំនួន ០៦នាក់ប្រុស ក្នុងនោះមានជនជាតិថៃ ០២នាក់ និងដកហូតវត្ថុតាងរួមមាន ៖ ទូកធំ ០១គ្រឿង និងម្សៅក្រាម សថ្លា ប្រមាណ ២៣០ គីឡូក្រាម ដាក់ក្នុងកេសចំនួន ១០កេស។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online