ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់​០២​នាក់ លេីកំណាត់ផ្លូវ​ល្បឿន​លឿ​ន​ខេត្ដ​ព្រះសីហនុ​-រាជធានីភ្នំពេញ​

កំពង់ស្ពឺ​៖​ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៧.១០​នាទី នៅលើផ្លូវល្បឿនលឿន ចំណុចភូមិបាក់ជញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ផ្លូវជាតិ​កំពុងស្ថាបនា​)​ រថយន្ត ០១គ្រឿ​ងម៉ាក Toyota Hilux Revo ពណ៍សរ ពាក់ផ្លាក​លេខAT-2-21-0954 ក្រុមហ៊ុន​វិនិយោគ​ សាងសង់​ផ្លូវ​ល្បឿន​លឿន​ បើកបរដោយឈ្មោះ ហែម ទៀង ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅ​ភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គេច​ខ្លួន។ រថយន្ត​បើកពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចខាងលើបានទៅបុកម៉ូតូ ០១​គ្រឿ​ងម៉ាក Honda C125 ពណ៍ខ្មៅ សេរីឆ្នាំ២០​១៥ លេខ​ ប.ជ​ 1F-2050 អ្នកបើកបរឈ្មោះ ហុង ដេវី ភេទប្រុស អាយុ ១៨ឆ្នាំ(ស្លាប់) រស់នៅភូមិត្រពាំងត្រោះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមដំណើរឈ្មោះ ឌឿន វិរះ ភេទប្រុស អាយុ ១៨ឆ្នាំ​(ស្លាប់) រស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរបញ្ច្រាសទិសគ្នា ។

តាមការបញ្ជាក់​របស់​ជំនាញ​ចរាចរណ៍​ថា​ ករណី​គ្រោះថ្នាក់​ខាងលេី​បណ្ដាលមកពី​អ្នកបេីកបរ​មាន​ការឆ្វេសប្រហែស​ ព្រោះ​ថាផ្លូវល្បឿនលឿនគឺ​ជា​ផ្លូវដែលស្ថិតក្នុងការសាងសង់មិនទាន់ត្រូវបាន​បញ្ចប់គម្រោងផែនការនៅឡេីយទេ​ ប៉ុន្តែ​កំណាត់​ផ្លូវ​នេះបានសាងសង់​ សម្រេចមួយកំណាត់ៗ​ និងកំពុងបន្ដការងារ​ ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​ តែងតែនាំគ្នាប្រេីប្រាស់ផ្លូវនេះដេីម្បីឆ្លងកាត់ទៅផ្ទះ​ឬជិះកំសាន្ដលេង​ ចង់ដឹងអំពីការអភិវឌ្ឍន៍ផ្លូវល្បឿន​លឿ​នថាបានកំរិតណា​ ជាទូទៅ​បងប្អូន​ប្រជាពល​រដ្ឋ​ តែងតែនាំគ្នាឡេីងទៅលំហែកាយ​ មានការ​ជួបជុំ​ លក់ដូរ​ និងពេលខ្លះក្រុមក្មេងទំនេីងឈានទៅ​យ​កជាទីតាំងប្រយុទ្ធគ្នាទៀតផង​ ដែលបញ្ហានេះគួរតែ​ម្ចាស់គម្រោងផ្លូវល្បឿនលឿនមេត្ដាពិនិត្យនិងហា​មឃាត់តំបន់ខ្លះមិនអោយធ្វេីការចេញចូលព្រោះជាក់ស្ដែងដូចជាករណីគ្រោះថ្នាក់ខាងលេីនេះ​ ។

បច្ចុប្បន្ន​ជំនាញ​ចរាចរណ៍​បានចុះពិនិត្យ​និងកសាងសំណុំរឿង​ចំណាត់ការ​តាមនីតិវិធីច្បាប់​ រីឯ​មធ្យោបាយ​បង្កបានយកមករក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ជាបណ្ដោះអាសន្ន​៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online