ចិននៅតែគម្រាមកោះតៃវ៉ាន់ ខណៈដែលអាមេរិករិះគន់ចិន

តៃវ៉ាន់៖ មេដឹកនាំកំពូលរបស់កោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយថា ការគំរាមពីសំណាក់ប្រទេសចិនកំពុងកើនឡើងជារៀងរាល់ថ្ងៃ ខណៈដែលប្រធានាធិបតីអាមេរិក លោក Joe Biden បានរិះគន់សកម្មភាពថ្មីៗរបស់ទីក្រុងប៉េកាំង នៅច្រកសមុទ្រតៃវ៉ាន់ ដែលសកម្មភាពទាំងនោះ ត្រូវបានចាត់ទុកថា ជាការដាក់សម្ពាធខាងយោធាលើតៃវ៉ាន់ ។

លោកស្រី Tsai Ing-wen បានប្រាប់ទូរទស្សន៍ CNN ថា កោះតៃវ៉ាន់ គឺជាខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធប្រឆាំងដើម្បីលទ្ធិប្រជាធិបតេយ្យ ហើយថាបក្សកុំម្មុយនីសចិន ចាំបាច់ត្រូវសម្រេចចិត្ត ថាតើទំនាក់ទំនងបែបណាដែលខ្លួនចង់បានជាមួយពិភពលោក។

ប្រមុខដឹកនាំកំពូលរបស់កោះតៃវ៉ាន់រូបនេះ បានបន្ថែមថា តើប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង ចង់បានទំនាក់ទំនងប្រកបដោយសន្តិភាព ជាមួយមនុស្សគ្រប់រូបក្នុងតំបន់នេះ ឬ ចង់បានអំណាចដើម្បីឲ្យគ្រប់គ្នាស្ដាប់សម្ដី របស់លោក ឬប្រទេសចិន ?

មេដឹកនាំកោះដែលចិនអះអាងថា ជាដែនដីរបស់ខ្លួនរូបនេះ ក៏បានបញ្ជាក់ ផងដែរ ពីវត្តមានកងទ័ពជំនាញសហរដ្ឋអាមេរិក នៅលើកោះនេះ ជាលើកដំបូងដែលលោកស្រីបានអះអាងដោយផ្ទាល់ ប៉ុន្តែលោកស្រីបានបន្ថែមថា ចំនួននោះមិនច្រើនដូចដែលមនុស្សទូទៅគិតនោះទេ។ យើងមានកិច្ចសហប្រតិបត្តិការទូលំទូលាយ ជាមួយសហរដ្ឋអាមេរិក ក្នុងបំណងបង្កើនសមត្ថភាពវិស័យការពារជាតិរបស់យើងតែប៉ុណ្ណោះ។

កាលពីសប្ដាហ៍មុន លោក Biden បានប្រកាសអាសន្នពីទីក្រុងប៉េកាំងដោយបានលើកឡើងថា សហរដ្ឋអាមេរិកមានការតាំងចិត្តដ៏មុតមាំ ដើម្បីជួយកោះតៃវ៉ាន់ ក្នុងការការពារខ្លួន ក្នុងករណីមានការវាយប្រហារពីប្រទេសចិន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online