ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចស្ថានមានទំហំទោស

រាជធានីភ្នំពេញ÷ ថ្ងៃទី២៧.១០.២០២១ ម៉ោង១២ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចម៉ូតូ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទីយប់២៧-១០-២០២១ ម៉ោង០១ និង០០នាទីរំលងអាធ្រាត្រ បង្កដោយជនសង្ស័យ០៣នាក់ថ្មើរជើង ៖១.ឈ្មោះ អ៊ុន ម៉ារ៉ា(បារាំង) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ,

២.ឈ្មោះ ហ៊ឹម រ៉ាវុធ(ស៊ី) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ,

៣.ឈ្មោះ ស្រី សុខម៉ារ៉ាឌី (ឌី) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ សៀមរាប 1N-8173 របស់ជនរងគ្រោះឈ្មោះ សយ ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់៖ ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ សៀមរាប 1N-8173 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online