យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ ០៤ខ្នង រងការខូចខាតយ៉ាងដំណំ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះនៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២២:១៥ នាទី មានករណីអគ្គីភ័យមួយបានកើតឡើងនៅចំណុចក្រោយបណ្ណាគា ហេង ចិន្តា ដែលស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋរួមមាន៖
១. ឈ្មោះ អ៊ុយ វ៉ត ភេទប្រុស អាយុ៤៥ឆ្នាំ (ផ្ទះដើមហេតុ)
២. ឈ្មោះ ទិត ខុន ភេទប្រុស អាយុ៤៤ឆ្នាំ (ម្ចាស់ផ្ទះរងគ្រោះ)
៣. ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៦១ឆ្នាំ (អ្នកជួលផ្ទះ ទិត ខុន ស្នាក់នៅ)
៤. ឈ្មោះ ទន់ កុង ភេទប្រុស អាយុ៥២ឆ្នាំ (ម្ចាស់ផ្ទះរងគ្រោះ) រស់នៅចំណុចកើតហេតុខាងលើ ។
មូលហេតុតាមការសន្និដ្ឋានបណ្ដាលមកពីភ្លើងចង្ក្រានហ្គាស់ដែលមិនបានបិទឆាបឆេះវាំងនន ដែលបណ្តាលអោយមានអគ្គីភ័យកើតឡើង ។ រងការខូចខាត:
១. ឈ្មោះ អ៊ុយ វ៉ាត ភេទប្រុស អាយុ៤៥ឆ្នាំ (ផ្ទះដើមហេតុ) ផ្ទះទំហំ ៦x២០ ម៉ែត្រ
- គ្រែ ០៥ គ្រឿង
- កង្ហា ០៤ គ្រឿង
- ចាន ឆ្នាំង មុង ភូយ ខោ អាវ ទាំងស្រុង ។
២. ឈ្មោះ ទិត ខុន ភេទប្រុស អាយុ៤៤ឆ្នាំ (ម្ចាស់ផ្ទះរងគ្រោះ)
- ផ្ទះទំហំ ៧.៤០x១២ ម៉ែត្រ
- បាស់២គ្រាប់ អាំភ្លី១ឈុត
- ទូរទឹកកក ០១ គ្រឿង
- ទូរទស្ស ០១ គ្រឿង
- ចាន ឆ្នាំង ខោ អាវទាំងស្រុង ។
៣. ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៦១ឆ្នាំ (អ្នកជួលផ្ទះ ទិត ឌុនស្នាក់នៅ)
- ទូរទឹកកក ០១ គ្រឿង
- អាយកូម ០២ គ្រឿង
- ទូរសំអាង ០១ គ្រឿង
- កង់ឡាន ០២ គ្រាប់
- កាងឡាន ០១ គ្រឿង
- ប្រាក់ដុល្លា ២.៨០០ ដុល្លារ
- ប្រាក់ខ្មែរ ១.០០០.០០០ រៀល
- កាតគ្រីឡាន ០១ សន្លឹក
- ប័ណ្ណបើកបរ ០១ សន្លឹក
- សៀវភៅគ្រួសារ សំបុត្រកំណើត
- ខោ អាវ ចាន ឆ្នាំង មុង ភួយ ទាំងស្រុង ។
៤. ឈ្មោះ ទន់ កុង ភេទប្រុស អាយុ៥២ឆ្នាំ (ម្ចាស់ផ្ទះរងគ្រោះ)
- កាំរ៉ាសុវត្ថិភាព ០៥ គ្រាប់
- ឡានម៉ូតូនឹងរោលផ្នែកខាងមុខ ។
ការជួយអន្តរាគមន៍ក្នុងកិច្ចប្រតិបត្តិការខាងលេីនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត រួមមានៈ
- រថយន្តពន្លត់អគ្គីភ័យអធិការក្រុងប៉ោយប៉ែតចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត
- រថយន្តពន្លត់អគ្គីភ័យកាស៊ីណូត្រពីការចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត នឹងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅម៉ោង ២៣:៣០ នាទីយប់ ហើយមិនមានការរងរបួសដល់បងប្អូនប្រជាពលរដ្ឋនោះឡើយ៕