ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចស្ថានមានទំហំទោស
ស្រុកព្រៃកប្បាស៖ ថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៥៥ នាទី ស្ថិតនៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស មានករណីអំពេីលួច(ម៉ូតូ) បានកេីតឡេីង បង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានជិះកង់មកធ្វេីសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកគុបជ្រុង C90 ពណ៍ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 1AL-9067 ជារបស់ម្ចាស់ឈ្មោះ ឈឹម យឺន ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកេីតហេតុខាងលេី ខណ:ដែលជនរងគ្រោះទុកម៉ូតូនៅមុខផ្ទះដោយមិនបានដកសោរចេញពីម៉ូតូ ក្រោយធ្វេីសកម្មភាពជនសង្ស័យបានបន្សល់ទុកកង់នៅកន្លែងកេីតហេតុ។
ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានកាម ចុះទៅដល់កន្លែងកេីតហេតុធ្វេីការស្រាវជ្រាវ និងកំណត់មុខសញ្ញា។ រហូតមកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កម្លាំងយេីងឃាត់បានជនសង្ស័យឈ្មោះ ជុំ វន្នី យកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕