ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចស្ថានមានទំហំទោស

ថ្ងៃសុក្រ ០៨រោចខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី ២៨ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ១១:៣០នាទីនៅចំណុចវាលស្រែក្បែមាត់ស្ទឹងស្ថិតក្នុងភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកសេរី១២៥ ពណ៌ខ្មៅសេរីឆ្នាំ ២០១៦ ផ្លាកលេខភ្នំពេញ 1.FO.5727របស់ឈ្មោះ យ៉ុង ប៊ុនណារ៉េត ភេទប្រុសអាយុ ៦៧ឆ្នាំទីលំនៅភូមិនមោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នៅពេលដែលជនរងគ្រោះជិះម៉ូតូទៅបញ្ឈរទុកលើផ្លូវលំហើយចុះបោចស្មៅស្រែ។

-ថ្ងៃទី ២៨ខែ តុលា២០២១ វេលាម៉ោង ១២:៣០ ចំណុចលើភ្លឺប្រឡាយស្ថិតក្នុងភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់មានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងធុនសេ១២៥ ពណ៌ខ្មៅស៊េរី ២០១៨ស្លាកលេខ តាកែវ 1.P2950 របស់ឈ្មោះ អន សារុំភេទស្រីអាយុ ៤៥ឆ្នាំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើងនៅពេលដែលជនរងគ្រោះរូបនេះជិះម៉ូតូទៅបញ្ឈរនៅចំណុចខាងលើរួចដើរតាមភ្លឺស្រែចូលទៅអញ្ជើញការបងប្អូនប្រហែល ៣០០ ម៉ែត្រពីទីនោះ។

ដោយមានការច្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីឯកឧត្តមស្នងការព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញានៅថ្ងៃទី ២៩ ខែតុលា២០២១ វេលាម៉ោង ១៥:00នាទីសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យបាន 0១នាក់ឈ្មោះ ស៊ូ ចាន់បូរិទ្ធភេទប្រុសអាយុ ២២ឆ្នាំនៅភូមិត្រពាំងខ្លូតឃុំអង្គតាសោមត្រង់ចំណុចភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោមព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន ២ គ្រឿង÷

០១. ម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅស៊េរី ២០១៦ស្លាកលេខភ្នំពេញ 1.FO 5727។

០២. ម៉ូតូម៉ាកសេ១២៥ស៊េរី ២០១៨ស្លាកលេខតាកែវ1.P 2950។ក្រោយសាកសួរចម្លើយជនសង្ស័យបានសារភាពថាម៉ូតូទាំងពីរគ្រឿងខាងលើខ្លួនបានធ្វើសកម្មភាពលួចជាមួយឈ្មោះអ៊ឹម ឌឹមភេទប្រុសអាយុ ៣០ ឆ្នាំជាងនៅភូមិពោធិ៍ឃុំពោធិ៍អង្គ្រងស្រុកបរសេដ្ឋបច្ចុប្បន្នបានគេចខ្លួនបាត់។ បច្ចុប្បន្នយើងកំពុងសាកសួរកសាងសំណុំរឿងតាមនិតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online