ខ្ញីចាស់! បុរសវ័យជាង៥០ឆ្នាំ ម្នាក់ប្រើពូថៅកាប់ទៅលើបុរសម្នាក់ជាច្រើនពូថៅរងរបួសធ្ងន់ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន
កាលពីថ្ងៃ ព្រហស្បត្តិ៍៧រោចខែអស្សុជឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០ និង០០នាទី នៅចំណុចលើសួនច្បារសម្តេច ក្រឡាហោម ស ខេង ស្ថិតនៅក្នុងភូមិរំចេក៥ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯកឈឿងគឹមសុង នាយការិយាល័យនគរបាលនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាប ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ហ៊ន សារី ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិស្វាយអន្ទា ស្រុកមុខកំពូល ខេត្តកណ្តាល(ស្នាក់នៅបណ្តោះអាសន្នលេីសួនច្បារក្នុងក្រុងបាត់ដំបង) មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១២ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ០១ និង០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ខែ តុលាឆ្នាំ២០២១ នៅចំណុច លើសួនច្បារ ស្ថិតនៅក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាព យកពូថៅកា-ប់ទៅលើជនរងគ្រោះ ដែលជនរងគ្រោះជាជនអានាថាឈ្មោះ ពៅ ហៅដែនភេទប្រុសអាយុប្រហែល៣៥ឆ្នាំជាច្រេីនពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ក្រោយពេលទទួលព័ត៌មាននេះសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវស៊េីបអង្កេត និងឈានទៅធ្វេីការឃាត់ខ្លួនជនសង័្សយបានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង័្សយបានឆ្លេីយសារភាពថា ខ្លួនគាត់ពិរជាបានប្រេីពូថៅដៃកា-ប់ទៅលេីជនរងគ្រោះឈ្មោះ ពៅ ហៅដែនជាច្រេីនពូថៅពិតប្រាកដមែននៅក្នុងខណៈដែលជនរងគ្រោះកំពុងដេកលង់លក់នៅលេី កៅអីបង់សួនច្បារខាងលិចស្ពានសម្តេច ស ខេង ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ចំពោះមូលហេតុដែលឈានដល់ការលបលួចកា-ប់ទៅលេីជនរងគ្រោះបែបនេះគឺដោយសារតែខ្លួនមានជម្លោះជាមួយជនរងគ្រោះកាលពីយប់ថ្ងៃទី១២ខែ តុលាឆ្នាំ២០២១ ហេីយរហូតដល់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ខែ តុលាឆ្នាំ២០២១ ជាឱកាសដែលជនរងគ្រោះកំពុងដេកលក់ខ្លួនក៏ធ្វេីសកម្មភាពតែម្តង។
លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា បានឱ្យដឹងថា រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់រកជនគ្រោះឃេីញនៅឡេីយទេ ដែលតាមប្រភពថាជនរងគ្រោះបានចាកចេញពីមន្ទីរពេទ្យ ក្នុងពេលដែលរូបគាត់មានស្ថានភាពរងរបួសធ្ងន់ធ្ងរ ហេីយពេលនេះមិនដឹងថាគាត់ស្ថិតនៅទីកន្លែងណានៅឡេីយ រីឯទីលំនៅរបស់គាត់ក៏មិនមានទៀតដែលលោកកំពុងធ្វេីការស្រាវជ្រាវរកជនងគ្រោះ។
ទោះជាបែបនេះក្តីពេលនេះសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនជនសង័្សយខាងលេីទៅកាន់តុលាការដេីម្បីអនុវត្តតាមនីតិវិធី ច្បាប់៕