រថយន្ត១គ្រឿងបើកបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលអោយមនុស្ស៣នាក់រងរបួសធ្ងន់

នៅវេលាម៉ោង១៩និង០០នាទី កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត១គ្រឿងបើកបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងទិសដៅស្របគ្នា តាមបណ្តោយផ្លូវជាតិលេខ៧៨​ ត្រង់ចំណុចភ្នំអូរសាប ស្ថិតនៅក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ​ ខេត្តរតនគិរី។ យោងតាមរបាយការណ៍ពីនគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះ៣នាក់÷

១. ឈ្មោះ សុខ ជាតិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជាអ្នកបើកគោយន្តកន្ត្រៃ រងរបួសធ្ងន់។

២. ឈ្មោះ មឿង ម៉ូត ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រងរបួសធ្ងន់។

៣. ឈ្មោះ ម៉ូត លិញ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសធ្ងន់។ ទាំង៣នាក់ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ។ ក្រោយកើតហេតុត្រូវបានកម្លាំងអធិការនិងក្រុមគ្រួសារយករថយន្តសារ៉ែនដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

រីឯរថយន្តបង្កម៉ាក Started ពណ៌.ស ពាក់ស្លាកលេខ ភ្នំពេញ2H-0356 អ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន វត្ថុតាងទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកកូនមុំ ដើម្បីចាត់ការតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online