ឃាត់ខ្លួនបុរសម្នាក់ ករណីលួចម៉ូតូប្រជាពលរដ្ឋនៅសង្កាត់ទឹកថ្លា

រាជធានីភ្នំពេញ÷ ថ្ងៃទី៣០.១០.២០២១ ម៉ោង១០ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់គេចខ្លួន០១នាក់( ឈ្មោះរ៉ា) មធ្យោបាយម៉ូតូ០១គ្រឿង ។ ជនសង្ស័យម្នាក់ឈ្មោះ តាំង សុភាព (ភាព) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ចតុមុខ ខណ្ឌដូនពេញ (មានសារធាតុញៀន) បានធ្វើសកម្មភាព លួចម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DM-1929 របស់ជនរងគ្រោះឈ្មោះ នៅ វិបុក ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
សម្ភារបន្សល់ទុក ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DM-1929 ប្រគល់ឲ្យជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online