យ៉ាងហោចណាស់ផ្ទះ ០៥ខ្នង ត្រូវខូចខាតទាំងស្រុង ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះនៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ ថ្ងៃអាទិត្យ ១០ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣០ នាទី ដែលស្ថិតនៅចំណុចចំណតយាយម៉ៅក្រោយក្រសួងសារធារណ និងដឹកជញ្ជូន ក្រុម១៣ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មានករណីអគ្គីភយ័ឆេះផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ធ្វេីពីឈេីប្រក់ស័ង្កសី ។ ខូចខាត: ឆេះផ្ទះចំនួន០៥ខ្នង (ខូចខាតទាំងស្រុង) ម្ចាស់ផ្ទះមានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ វូន ទូ អាយុ៥៥ឆ្នាំ
២. ឈ្មោះ ម៉ៅ បុិន អាយុ៤១ឆ្នាំ
៣. ឈ្មោះ រំដួល ដេន អាយុ៥៨ឆ្នាំ
៤. ឈ្មោះ ផាន់ វេន អាយុ៧១ឆ្នាំ
៥. ឈ្មោះ ម៉ុស នេ អាយុ៣០ឆ្នាំ ។
មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។
ក្នុងករណីខាងលេីនេះកងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យបានចេញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៤ឡាន និងរថយន្តខាង ង៧០ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់០៣ឡាន ។ ករណីនេះមិនបណ្តាលអោយមានអ្នករងរបួសឡើយ ពន្លត់ចប់ជាស្ថាពរនៅវេលាម៉ោង ១១:០០ នាទី ៕