បុរសម្នាក់បើកម៉ូតូដឹកចៅ បុកររថយន្តមិនស្គាល់ម៉ាក ខ្ទាតប៉ះរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ

កំពង់ស្ពឺ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង៣៥ នាទី នៅលើចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ នៅភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យមនុស្សចំនួន២នាក់ ស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២១ គ្មានពាក់ស្លាកលេខ បើកបរដោយ ឈ្មោះ ឃឿនឃីម ភេទប្រុស អាយុ៥៥ឆ្នាំ អ្នករួមដំណើរម្នាក់ឈ្មោះ លី វ៉ាត្រា ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាចៅ ដែលរស់នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានបុករថយន្ត១គ្រឿង មិស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់ឈ្មោះ ដែលកំពុងបើកបរស្របទិសគ្នា ហើយខ្ទាតទៅប៉ះរថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 2J-0034 អ្នកបើកបតមិស្គាល់ឈ្មោះ ដែលបើកបរពីទិសចខាងកើតទៅលិច។ តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីខាងលើបណ្តាលអោយ ០២នាក់ តានិងចៅ ស្លាប់នៅកន្លែងកើតហេតុ។

ចំពោះអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) ពីកន្លែងកើតហេតុបាត់ និងវត្ថុតាង រថយន្តនិងម៉ូតូ សមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាលមហាសាំង ដើម្បីចាត់ការតាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online