ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ម្នាក់បម្រុងនាំពលករឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់

ដោយអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន។

ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ម៉ោង ០០ និង ៤៥នាទី នៅចំណុច ក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ , កម្លាំងវរ:លេខ១ , និងកម្លាំងវរៈសេនាតូច៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនចំណុចខាងលើ បង្ក្រាបករណីការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ ) ០១ ករណី បានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ម្នាក់ឈ្មោះ គឹម សុខខឿន ហៅ ង៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅស្នាក់ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) និងជនសង្ស័យម្នាក់ទៀតឃាត់ខ្លួនមិនបាន បានធ្វើសកម្មភាព ទាក់ទងគ្នា លួចនាំពលករចំនួន ០៥ នាក់ ប្រុស ០១ នាក់ (ក្នុងនោះក្មេង ចំនួន ០១ នាក់ ស្រី) រួមមាន ÷
១-ឈ្មោះ ស៊ុយ សុគន្ធា ភេទប្រុស អាយុ៣៤ឆ្នាំ
២- ឈ្មោះ យន់ ម៉ាលី ភេទស្រី អាយុ២៤ឆ្នាំ
៣-ឈ្មោះ ច្រឹក វិច្ឆិកា ភេទស្រីអាយុ១៦ឆ្នាំ
៤-ឈ្មោះ សេង លីដា ភេទស្រី អាយុ១៤ឆ្នាំ
៥- ឈ្មោះ ច្រឹក ស្រីណេ ភេទស្រី អាយុ០៩ឆ្នាំ អ្នកទាំងប្រាំ នាក់ មានទីលំនៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យដោយយកប្រាក់ថ្លៃធ្វើដំណើរពីពលករ ក្នុងម្នាក់ ៦,០០០ បាត ។

បច្ចុប្បន្នករណីខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី។ ដោយឡែកពលករទាំង ០៥នាក់ សមត្ថកិច្ចយើងបាន ធ្វើការអប់រំណែនាំ និងឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online