អគ្គិភ័យឆាបឆេះផ្ទះស្តុកគ្រឿងជ័រតុទូរកៅអី​មួយកន្លែងនៅខណ្ឌទួលគោក រងខូចខាតសម្ភារៈមួយចំនួនធំ

រាជធានីភ្នំពេញ÷ អគ្គិភ័យឆាបឆេះផ្ទះស្តុកគ្រឿងជ័រតុទូរកៅអី​ មួយកន្លែង​ បង្កការភ្ញាក់ផ្អើលដល់កម្លាំងជំនាញពន្លត់អគ្គិភ័យចុះអន្តរាគមន៍ជួយសង្គ្រោះ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក​ ថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្ទះលេខ២៥០​ ផ្លូវ១៤៦z ភូមិ១០​ ក្រុម២៨​ សង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ​ ជួង ម៉េងគួង ភេទប្រុស អាយុ​ ៣៧ឆ្នាំ​ មុខរបរ​ លក់ដូរ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ ឆ្លងចរន្តអគ្គិសនី​។

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះខូចខាតទំហំថ្មបេតុង​ ទំហំ​ ៥ម៉ែត្រ​ x​ ១២ម៉ែត្រ​ សម្ភារៈ​ស្តុកគ្រឿងជ័រតុទូរកៅអី​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៧គ្រឿង ប្រើប្រាស់ទឹកអស់​ ៧ឡាន ស្មើរនឹង ២៨ម៉ែត្រគូប​ ​និងរថយន្តជំនួយមកពីផ្សារទំនើប អូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុងនៅវេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online