ទីតាំងផ្ទះលេងល្បែងភ្នាល់មាន់ជល់តាម ទូរទស្សន៍ មួយកន្លែងស្ថិតនៅក្រុងបានលុងត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាលធ្វើការបង្រ្កាប

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលេងល្បែងភ្នាល់ខុសច្បាប់ខាងលើនេះដឹកនាំដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង អមសាលាតំបូងខេត្តរតនគិរី កាលពីវេលាម៉ោង១២:១០នាទីថ្ងៃត្រង់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

តាមរបាយការរបស់សមត្ថកិច្ចបានបង្ហាញថានៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលេងល្បែងភ្នាល់ខុសច្បាប់ខាងលើសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៣នាក់មាន÷

១.ឈ្មោះ ពិល រុំ ភេទស្រី អាយុ៥៥ឆ្នាំ(ម្ចាសទីតាំង)មុខរបរលក់ដូរ។

២.ឈ្មោះ រុណ ប៉ុន្មាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរចិញ្ចឹមជ្រូក រស់នៅភូមិអូររមៀត សង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី ។

៣.ឈ្មោះ អិន រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ រួមនឹងវត្ថុតាងម៉ូតូ០៨គ្រឿង ទូរស័ព្ទពីរគ្រឿងចាស់ៗ ទូរទស្សន៍ចំនួន០១គ្រឿង ។

ក្រោយពីបានឃាត់ជនសង្ស័យទាំង០៣នាក់ខាងលើសមត្ថកិច្ចក៏បានហៅគ្រូពេទ្យមកធ្វើតេស្តរកវីដ-១៩ ផងដែរជាលទ្ធិផលអវិជ្ជមាន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌទណ្ឌកម្រិតស្រាល នៃស្នងការនគបាលខេត្តរតនគិរី ដើម្បីបន្តនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online