មនុស្ស៧នាក់បានស្លាប់ក្នុងករណីរថយន្តកាមរី១គ្រឿងបែកកង់ក្រឡាប់ធ្លាក់ចូលប្រឡាយទឹក នៅស្រុកដងទង់

សមត្ថកិច្ចខេត្តកំពតបានអោយដឹងថា មានករណីរថយន្តក្រឡាប់ដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៣-៩៤ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បណ្តាលឲ្យស្លាប់អ្នកនៅក្នុងរថយន្តចំនួន៧នាក់(ស្រី៣នាក់) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៥នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក TOYOTA CAMRY ប្រភេទលក្ខណៈគ្រួសារ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 2A-1452 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់មុខផ្នែកខាងស្តាំ ធ្វើឱ្យរថយន្តរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកផ្នែកខាងស្តាំនៃផ្លូវ បណ្តាលឱ្យមនុស្សជិះនៅក្នុងរថយន្តស្លាប់ចំនួន០៧នាក់(ស្រី០៣នាក់) ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ ដើម្បីស្វែងរកសាច់ញាតិសាកសព ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online