TOYATA RAV4ប្រលះម៉ូតូ១គ្រឿងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧៨ ខាងកើតរង្វង់មូលសង្កាត់យក្ខឡោមចំងាយប្រមាណ៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសិ៍ល សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរីបង្កឡើងដោយរថយន្តបានជ្រុលបុកម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យយុវជនម្នាក់ពុំទាន់ស្គាល់អត្តសញ្ញាណភាគីខាងម៉ូតូម៉ាកស្វិតធឺរ ពណ៌ខ្មៅ អត់ស្លាកលេខ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអណោចអធម៌ រីឯភាគីខាងរថយន្តម៉ាក TOYATA RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-6794 អ្នកបើកបរឈ្មោះ អេង សុអ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រីង ឃុំព្រីង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយកើតហេតុអ្នកបើកបររថយន្តរួមទាំងអ្នកដំណើរក្នុងរថយន្ត៤នាក់ទាំងតៃកុងឡានបានចុះរត់គេចខ្លួនបាត់ ហើយក្រោយមកតៃកុងឡានក៏បានចូលខ្លួនមកសារភាពនៅចំពោះមុខសមត្ថកិច្ចថា ដោយខ្លួនបានចាំងភ្នែកនិងភ្លើងនៅពីមុខ ទើបបណ្តាលឲ្យជ្រុលចង្កូតបុកតែម្តង។ តៃកុងឡានបានបញ្ជាក់ថា ខ្លួនមកពីសមុត្រឃុំសេដាស្រុកលំផាត់ ធ្វើដំណើរចូលមកខេត្តគោលបំណងមកបេនឡាន។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បុកគ្នាចំពីមុខយ៉ាងពេញទំហឹងម៉ូតូកៀបជាប់នៅពីរថយន្ត ហើយអូសទៅមុខចំម្ងាយប្រមាណ២៥ម៉ែត្រទើបអស់ល្បឿន បង្កការខូចខាតទាំងម៉ូតូនិងរថយន្តយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តសហការណ៍និងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់យក្ខឡោមចុះមកដុតដៃដុតជើងធ្វើកំណត់ហេតុ វាស់វែងត្រៀមរងចាំសាច់ញាតិបងប្អូនជនរងគ្រោះមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចជំនាញនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរងចាំធ្វើការដោះស្រាយតាមនិតិវិធីជាក្រោយ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online