ល្បែងជល់មាន់ខុសច្បាប់មួយកន្លែង ត្រូវបានអាវុធហត្ថចុះបង្ក្រាប

កម្លាំងកងរាជអាវុធហត្ថស្រុកអូរជុំចំនួន៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉ន ឃានមេបញ្ជាការអាវុធហត្ថមូលដ្ឋានបានចុះបង្ក្រាបទីតាំងជល់មាន់លួចលាក់ខុសច្បាប់មួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងមួយចំនួនទៀត ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល កាលពីថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២១ នៅត្រង់ចំណុច ចម្ការស្វាយចន្ទី ស្ថិតនៅក្នុងភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ។

យោងតាមរបាយការណ៍ពីអាវុធហត្ថបានឲ្យដឹងថា ក្នុងនោះឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងបានមួយចំនួនដូចជា÷ -ម៉ូតូចំនួន៤គ្រឿង -ជញ្ជីងថ្លឹងមាន់ចំនួន១ -កញ្ចក់បាំងមាន់ចំនួន១ -ស្កត់រុំខ្នាយមាន់ចំនួន១ដុំ -ចាននិងគំរបអាប៉ោងចំនួន១(ផ្តិល)ផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្ត ដេីម្បីចាត់ការបន្តទៅតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online