ដេប៉ូប្រេងឥន្ធនៈចំនួន៨ ត្រូវរកឃើញថាល្មើសនឹងច្បាប់នៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ​ និងខេត្តព្រៃវែង

មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ២១ ដែលស្ថិតក្នុងខេត្តពោធិ៍សាត់​ ខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែង នៅថ្ងៃទី១ ទី២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញថាមានដេប៉ូប្រេងឥន្ធនៈចំនួន ៨ ក្នុងចំណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំង ២១​ ខាងលើមិនមានអនុលោមភាព។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីមានសមត្ថកិច្ចបានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ដេប៉ូខាងលើ និងបានណែនាំឱ្យឈប់ប្រកបអាជីវកម្មរបស់ខ្លួនដោយមិនសុចរិត។ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ឱ្យប្រកបអាជីវកម្មដោយឈរលើគោលការណ៍សុចរិតភាព និងតម្លាភាព ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជារួមចំនែកក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online